បន្ទាប់ពីរដ្ឋាភិបាលប្រកាសលុបចោលបំរាមការវិលចូលស្រុករបស់ លោក សម រង្ស៊ី នោះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ បានដាក់លក្ខខណ្ឌមួយចំនួនជាមួយ លោក ហ៊ុន សែន មុននឹងវិលចូលកម្ពុជាវិញ។នៅលើហ្វេសប៊ុក លោក សម រង្ស៊ី បានសរសរថា «មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំត្រូវការឲ្យលោក ហ៊ុន សែន បញ្ជាក់ថា គាត់យល់ព្រមបោះបង់គម្រោងរបស់គាត់ ដែលចង់ “កំចាត់មនុស្សពី ១០០ ទៅ ២០០ នាក់” ដើម្បីរក្សាអំណាចរបស់គាត់។ គម្រោងនេះ ត្រូវបានគាត់ប្រកាសជាសាធារណៈថ្មីៗនេះ»។លោក សម រង្ស៊ី រំលឹកថា «ខ្ញុំដឹងថា តាំងតែពីឆ្នាំ ១៩៩៧ ខ្ញុំជាមនុស្សទី១ នៅលើបញ្ជីខ្មៅរបស់គាត់ ហើយខ្ញុំក៏ដឹងដែរថា គាត់បានរក្សាផ្នត់គំនិតនិងទម្លាប់ខ្មែរក្រហម តាំងតែពីគាត់ធ្វើជាមេទ័ពខ្មែរក្រហម កាលពីសម័យ ប៉ុល ពត»។
ប្រភព៖VOD