លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងថា សូមអញ្ជើញអ្នកក្លាហានសម រង្ស៊ីចូលស្រុកវិញមក ព្រោះទ្វារបើកចំហរស្វាគមន៍ហើយ ប៉ុន្តែត្រូវឆ្លង កាត់តុលាការសិន ។
លោកបានមានប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យបញ្ញាសាស្រ្ត នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ថា ពីមុនប្រកាសថាចង់ចូលស្រុក ហើយលោក ក៏បានលុបចោល ស.ជ.ណថ្មី លុប ស.ជ.ណចាស់ ដែលហាមលោក សម រង្ស៊ីមិនឲ្យចូលស្រុកវិញ ប៉ុន្តែមិនបានប៉ុន្មានផង នៃការប្រកាសរបស់ លោក បែរជាអតីតមេបក្សប្រឆាំងសម រង្ស៊ីនេះ ប្រកាសតាមទ្វីតធើជាភាសាអង់គ្លេសទៅវិញថា មិនមកទេ បើមកទាល់តែច្បាស់លាស់ជាងនេះសិន។
ប្រភព៖សារព័ត៌មានដើមអម្ពិល