បន្ទាប់ពីលោក សម រង្ស៊ី បានបញ្ជាក់ថា នឹងមិនចូលមកកម្ពុជាវិញនោះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មកពីលោក សម រង្ស៊ីខ្លាចជាប់គុក ។
លោក សម រង្ស៊ី បានលើកឡើងក្នុងកិច្ចសម្ភាស ជាមួយវិទ្យអាស៊ីសេរី កាលពីថ្ងៃទី១៣ មិថុនាថា នឹងវិលចូលស្រុកវិញបើមិនមានរារាំង ក្នុងការធ្វើដំណើរតាមយន្តហោះ ប៉ុន្តែនៅយប់ថ្ងៃ១៤មិថុនា ឯកឧត្តម បានប្រកាសតាមបណ្តាញសង្គមទ្វីតធើថា នឹងមិនចូលមកស្រុកខ្មែរវិញទេ ដរាបណាមិនទាន់ដឹង ពីស្ថានភាពច្បាស់លាស់ ។លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៥មិថុនាថា “នៅពេលមុននេះ អ្នកណាក៏លឺ សម រង្ស៊ី និយាយថា ទោះបីត្រូវចូលគុកក៏ត្រូវតែ ត្រឡប់ចូលមកស្រុកខ្មែរវិញដែរ ? ក៏ប៉ុន្តែ ឲ្យមកម្តេចកើត បើមានលិខិតរបស់រាជរដ្ឋាភិបាល ហាមមិនឲ្យយន្តហោះដឹកមកនោះ ។ ប៉ុន្តែ ភ្លាមនោះរាជរដ្ឋាភិបាល បានលុបចោលលិខិតបំរាមនោះរួចហើយ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល