ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី៖ មនុស្សមួយចំនួនថា រាជរដ្ឋាភិបាលអសមត្ថភាព រកការងារឲ្យពលរដ្ឋ ធ្វើមិនបាន

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ជួយរកទីផ្សារការងារ ឲ្យពលរដ្ឋរបស់ខ្លួន បែរជាមានមនុស្សមួយចំនួនថា រាជរដ្ឋាភិបាលធ្វើការ អសមត្ថភាព ក្នុងការស្វែងរកទីផ្សារការងារ ឲ្យពលរដ្ឋខ្លួនឯងធ្វើមិនបាន ដោយបណ្ដោយឲ្យទៅរកការងារនៅក្រៅប្រទេស។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា នៅព្រឹកថ្ងៃទី១៥ មិថុនានេះ លោក មានប្រសាសន៍ថា ក្នុងក្របខណ្ឌភាពជាដៃគូ ដែលមានអាស៊ាន១០ បូក៦ ក្នុងនោះមាន ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងញូសេឡែន បើសមត្ថភាពមិនដល់ទេ នឹងពិបាកក្នុងការស្វះស្វែងរក ការងារធ្វើ ។ លំហូរសម្រាប់វិស័យផ្នែកការងារនេះ នឹងជួបការលំបាក ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/8bK1aM

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា