លោក កឹម សុខា ប្រធានគណបក្សសង្រ្គាះជាតិ (CNRP) បានលើកឡើងថា គណបក្ស មានភាពរឹងមាំយ៉ាងខ្លាំងក្លា បើទោះបីជាមានឧបសគ្គ យ៉ាងណាកើតឡើងក៏ដោយ។លោក កឹម សុខា បានថ្លែងពីក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងវេទិកាថ្លែងអំណរគុណម្ចាស់ឆ្នោត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ថា “ជាការពិតណាស់ អ្វីដែលជាការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់យើង របស់សកម្មជនរបស់យើង គឺបានធ្វើការដោយម៉ឺងម៉ាត់ ដោយច្បាស់លាស់ ហើយជាពិសេសមានទំនាក់ទំនងគ្នា នៅតាមមូលដ្ឋាន។ ក្នុងនោះ មានការភ័យព្រួយ មានការព្រួយបារម្ភខ្លាំង នឹកឃើញរលកនយោបាយ ព្យុះភ្លៀង ផ្គររន្ទះ កម្ដៅនយោបាយ ប៉ុនប៉ងធ្វើទុកបុកម្នេញ ហើយបានធ្វើទុកបុកម្នេញ យ៉ាងខ្លាំងមកលើថ្នាក់ដឹកនាំ”។លោកបន្តថា ការធ្វើទុកបុកម្នេញមកលើថ្នាក់ដឹកនាំនេះ រហូតប៉ុនប៉ង រំលាយគណបក្សថែមទៀត ប៉ុន្តែដោយសារថ្នាក់ដឹកនាំ គណបក្សសង្រ្គាះជាតិ បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ទើបមានភាពរឹងមាំ រហូតមកទល់ពេលបច្ចុប្បន្ន ។
ប្រភព៖សារព័ត៌មានដើមអម្ពិល