ត្រឡប់ក្រោយ

តុលាការកំពូល បើកសវនាការរឿងក្ដីលោក អ៊ុំ សំអាន តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ

 

តុលាការកំពូល នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បើកសវនាការរឿងក្ដីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្តឹងប្រឆាំងនឹងការ សម្រេចរបស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ ពាក់ព័ន្ធរឿងក្លែងផែនទីសន្ធិសញ្ញា កម្ពុជា-វៀតណាម ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន ពុំត្រូវបានអនុញ្ញាតឲ្យ ចូលក្នុងបរិវេណតុលាការកំពូល ដើម្បីផ្តិតយករូបភាពទេ ។គួរបញ្ជាក់ថា ក្រោយបើកសវនាការ ពេញមួយព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ សាលាឧទ្ធរណ៍សម្រេចតម្កល់ សាលក្រមសាលា ដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺផ្តន្ទាទោស លោក អ៊ុ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ៦ខែនិងពិន័យ ៤លានរៀល ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/bpPB7K

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា