នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងនៅ វិមានសន្តិភាព រាជធានីភ្នំពេញ ។
យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) របស់លោក បានឲ្យដឹងថា របៀបវារៈ នៃកិច្ចប្រជុំក្នុងសប្តាហ៍នេះ មានដូចជា ទី១. សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអបរំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥, ទី២. សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ គណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់ និងទី៣. បញ្ហាផ្សេងៗ សំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញ្ញត្តិ លើកិច្ចព្រមព្រៀងស្តីពី ការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រ តក្កកម្មអឺរ៉ុប៕