ត្រឡប់ក្រោយ

លោក​ កឹម សុខា ជឿថា សំឡេងគាំទ្រ​បក្ស​ខ្លួន​មិន​ធ្លាក់ចុះ ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ​

 

 ក្រោយ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​រួច លោក កឹម សុខា ចុះ​តាម​បណ្តា​ខេត្ត​នានា ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ ពី​វេទិកា​មួយ ទៅ​វេទិកា​មួយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ស្រែកប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា សំឡេងគាំទ្រ​បក្ស​នឹងមិន​ធ្លាក់​ឡើយ ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ​។នៅ​ចំពោះមុខ​អ្នកគាំទ្រ​ជាច្រើន​រយ​នាក់ ក្នុង​ខេត្តបាត់ដំបង នា​រសៀល ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ លោក កឹម សុខា បាន​លើកឡើងថា សំឡេងឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ មានការ​កើនឡើង​យ៉ាងខ្លាំង ប្រសិនបើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត ក្នុង​អាណត្តិ​មុនៗ​។ លោក កឹម សុខា បន្ថែមថា សំឡេងគាំទ្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មិន​ងាយ​ធ្លាក់ចុះ​ឡើយ​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/XbJhtq

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា