មេដឹកនាំកំពូលរបស់គណបក្សប្រជាជនបានថ្លែងអំណរអរគុណចំពោះខ្មែរ-ឥស្លាមទាំងឡាយណា ដែលបានបោះឆ្នោត
អោយ គណបក្សប្រជាជនកម្ពុជា ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៀតថា ការបោះឆ្នោតជូនគណបក្សប្រជាជនក្រោមការដឹកនាំរបស់លោក
នេះ គឺ ប្រៀបបានដូចជាបោះឆ្នោតជូនទៅព្រះអាឡោះ និងបងប្អូនប្រជាពលរដ្ឋខ្មែរ-ឥស្លាម ដូច្នោះដែរ ។ លោកបន្ត
ទៀតថា បើទោះជាយ៉ាងណាក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែមានជំនឿមុតមាំរបស់បងប្អូនខ្មែរ-ឥស្លាម
មកលើគណបក្សប្រជាជនកម្ពុជា ដូចដែលបានគាំទ្រតាំងពីក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងការអញ្ជើញចូលរួមពិសា អាហារស្រាយបួស
ជាមួយបងប្អូនខ្មែរ-ឥស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា យប់មិញ
នេះ ។
ប្រភព៖VIM