គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចធ្វើការបដិសេធបណ្ដឹងចំនួន១៤បណ្ដឹងដែលប្ដឹង
ដោយគណ បក្សសង្រ្គោះជាតិ ។នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ចេញផ្សាយកាលពីថ្ងៃទី១៥
មិថុនា ម្សិលមិញនេះបញ្ជាក់ថា ក្នុងនោះបានចុះអង្កេតស្រាវជ្រាវចំនួន១បណ្ដឹង និងធ្វើលិខិតជូនដំណឹងទៅម្ចាស់បណ្ដឹង
វិញចំនួន១បណ្ដឹង បណ្ដឹងទាំងនោះគឺប្ដឹងដោយគណបក្សសង្គ្រោះជាតិ មកពីខេត្តចំនួន៩ ។សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា បណ្ដឹងដែល គជប ចារច្រានចោលទាំង១៤បណ្ដឹងនោះ រួមមាន
ខេត្តកណ្ដា លចំនួន២បណ្ដឹង ជាបណ្ដឹងព្រហ្មទណ្ឌ ខេត្តកោះកុងចំនួន៣បណ្ដឹង ជាបណ្ដឹងសម្រាប់រាប់សន្លឹកឆ្នោតឡើង
វិញ ខេត្តព្រៃវែង ចំនួន១បណ្ដឹង ជាបណ្ដឹងសម្រាប់សុំរាប់សន្លឹកឆ្នោតឡើងវិញ ខេត្តស្ទឹងត្រែងចំនួន៤បណ្ដឹង ជាបណ្ដឹង
សុំរាប់សន្លឹកឆ្នោតឡើង វិញ ខេត្តបាត់ដំបង ចំនួន២បណ្ដឹង ជាបណ្ដឹងសម្រាប់រាប់សន្លឹកឆ្នោតឡើងវិញ ខេត្តប៉ៃលិន
ចំនួន១បណ្ដឹង ជាបណ្ដឹងសុំរាប់ សន្លឹកឆ្នោតឡើងវិញ និងខេត្តព្រះវិហារចំនួន១បណ្ដឹង ជាបណ្ដឹងសុំរាប់សន្លឹកឆ្នោត
ឡើងវិញ ។
ប្រភព៖VIM