ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី៖ ប្រទេសក្នុងពិភពលោក ជាច្រើនកំពុងជួបបញ្ហាប្រឈម តែកម្ពុជាកំពុងមានសុខសន្តិភាព

 

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន  បានមានប្រសាសន៍ថាប្រទេសក្នុង ពិភពលោកជាច្រើន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាជនភៀសខ្លួន អសន្តិសុខសង្គម អំពើភេរវកម្ម និងសង្រ្គាមកាប់សម្លាប់ ធ្វើឲ្យក្រុមគ្រួសារ បាត់បង់មនុស្សជាទីស្រឡាញ់ តែប្រទេសកម្ពុជាកំពុងមានសន្តិភាពពេញលេញ។

ក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅពេលនេះ និងម៉ោងនេះ ប្រជាពលរដ្ឋ បានដឹងនិងឃើញច្បាស់ថា មានប្រទេសក្នុងពិភពលោកជាច្រើន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាជន ភៀសខ្លួន អសន្តិសុខសង្គម អំពើភេរវកម្ម និងសង្រ្គាមកាប់សម្លាប់ ដែលធ្វើឲ្យក្រុមគ្រួសារ បាត់បង់មនុស្សជាទីស្រឡាញ់ និងបែកបាក់ព្រាត់ប្រាស់ឪពុកម្តាយ យាយតា ពូ មីង បងប្អូន ប្តីប្រពន្ឋ និងកូនចៅ យ៉ាងរន្ឋត់ខ្លោចផ្សារបំផុត។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/7fjqBM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា