ត្រឡប់ក្រោយ

លោក ខៀវ កាញារីទ្ធ បកស្រាយរឿងភ័ន្តច្រឡំ ការតែងតាំងមេឃុំ CPP ចាញ់ឆ្នោតជាទីប្រឹក្សា

 

ក្រោយពីសាធារណជន មួយចំនួនយល់ច្រឡំ លើសេចក្ដីណែនាំ ស្ដីពីការតែងតាំង បេក្ខជនមេឃុំ ចាញ់ឆ្នោតធ្វើទីប្រឹក្សាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីរួចមក នៅថ្ងៃទី១៦ មិថុនានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបកស្រាយ ចំពោះការភ័ន្តច្រឡំនេះថា គ្រាន់តែជាការតែងតាំង ធ្វើទីប្រឹក្សានៅតាមក្រសួង ដើម្បីលើកទឹកឲ្យបន្តការងារ រហូតដល់ពេលបោះឆ្នោតថ្នាក់ជាតិ ។ក្នុងឱកាសប្រគល់តំណែង អគ្គនាយកទូរទស្សន៍ជាតិ (ទទក) ឲ្យលោក ឃឹម វុទ្ធី ជាអ្នកគ្រប់គ្រង ជំនួសអគ្គនាយកចាស់ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រោយពេលដែលចេញសេចក្ដីណែនាំមួយ ដែលថា នៅពេលបោះឆ្នោតជ្រើស បេក្ខជនមេឃុំហើយ ចឹងមេឃុំចាញ់ឆ្នោត មិនបានលេខ១ អាចអស់ទឹកចិត្ត ។ ដើម្បីលើកទឹកចិត្តគាត់ ឲ្យបន្តការងាររហូត ដល់ពេលបោះឆ្នោត ត្រូវតែងតាំងគាត់ ធ្វើជាទីប្រឹក្សាអ្វីមួយ បើមិនដូច្នោះទេ គាត់ប្រលែងការងារចោលអស់ កាន់តែស្រុតការងារថែមទៀត ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/adZyWV

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា