លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ពាក្យបណ្ដឹងប្ដឹងលោក កឹម សុខា តាមការគ្រោងទុក ពីបទ
ប្រើប្រាស់សារនយោបាយ នាំឱ្យមានការរើសអើង គណបក្សនយោបាយ ។កាលពីវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ ។ លោក ពេជ្រ ស្រស់ បានបញ្ជាក់ឱ្យដឹងនៅពេលទៅដល់តុលាការថា គោល
បំណងនៃការប្តឹងរបស់លោក គឺចង់ទាមទារ ស្វែងរកសេចក្តីថ្លៃថ្នូរជូន គណបក្សតូចៗ និងគណបក្សយុវជនកម្ពជា ព្រម
ទាំងឱ្យ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិទទួលខុសត្រូវចំពោះមុខច្បាប់។
ប្រភព៖VIM