ត្រឡប់ក្រោយ

បេក្ខជនជាប់ឆ្នោតចៅសង្កាត់ប៉ោយប៉ែតត្រូវបញ្ជូនទៅពន្ធនាគារវិញក្រោយវះកាត់

 

បេក្ខជនជាប់ឆ្នោតជាចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារវិញ នៅព្រឹកនេះ ក្រោយពីវះកាត់ពោះវៀនដុះខ្នែង ខណៈគ្រួសារបារម្ភពីគ្រោះថ្នាក់អាចកើតមានឡើងព្រោះ មុខរបួសមិនទាន់ជាសះ និងកំពុងមានជំងឺផ្សេងៗទៀត។​ភរិយាលោក ចៅ វាសនា អ្នកស្រី វង្ស គិមហុង បានឲ្យដឹងថា ស្វាមីរបស់អ្នកស្រី ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារវិញនៅព្រឹកមិញនេះ។ អ្នកស្រីថ្លែងថា ស្វាមីរបស់គាត់ សុខភាពទ្រុឌទ្រោម ដោយសារ មុខរបួសកន្លែងវះកាត់មិនទាន់ជា និង មានជំងឺមួយចំនួនទៀត ដូចជាជំងឺថ្លើម គ្រួសក្នុងម៉ាត់ និង ឡើងជាតិអាស៊ីតជាដើម។​ អ្នកស្រីថ្លែងថា៖ «គ្រួសារខ្ញុំនៅទន់ជ្រាវដើរ បានតិចៗ នៅក្នុងបន្ទប់អ្នកទោស មិនមែនដេកស្រួលទេ។ បន្ទប់អ្នកទោសដេក ដល់២០នាក់ ហើយអ្នកខ្លះរមាស់ពេញខ្លួន ហើយគាត់ទើបវះកាត់ថ្នេរកាលពីម្សិលមិញ ស្រាប់តែព្រឹកឡើងគេយកគាត់ទៅពន្ធនាគារវិញ។ មិនដឹងគេគិតយ៉ាងម៉េចទេ ខ្ញុំមិនដឹងទេ! ប៉ុន្តែក្នុងចិត្តគ្រួសាររបស់គាត់ហ្នឹងគឺកើតទុក្ខណាស់។​»

ប្រភព៖VOD

https://goo.gl/q2CCcC

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា