ត្រឡប់ក្រោយ

CNRP គ្រោងហៅរដ្ឋមន្រ្តីការងារឲ្យបំភ្លឺករណីមិនផ្តល់ថ្ងៃឈប់បន្ថែមទៅបោះឆ្នោត

 

មន្រ្តីបក្សប្រឆាំងគ្រោងដាក់លិខិតទៅក្រសួងការងារឲ្យបំភ្លឺករណីមិនអនុញ្ញាតថ្ងៃឈប់បន្ថែមដល់កម្មករទៅបោះឆ្នោត កាលពីថ្ងៃទី៤មិថុនាកន្លងទៅ បន្ទាប់ពីសាកសួរផ្ទាល់មាត់​នៅព្រឹកមិញត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចជំទាស់។ក្នុងកិច្ចប្រជុំរដ្ឋសភាដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២០ មិថុនា ២០១៧នេះ លោក សុន ឆ័យ តំណាងរាស្ត្រមកពីបក្សសង្រ្គោះជាតិបានទៅសួរទៅតំណាងរដ្ឋាភិបាល ករណីក្រសួងការងារមិនចេញសេចក្តីជូនដំណឹងឲ្យកម្មករឈប់បន្ថែមដូចកាលពីបោះឆ្នោតឆ្នាំ២០០៨ និងឆ្នាំ២០១៣។ លោកថា «ហាក់ដូចជាពេលនេះបន្ទោសគ្នាទៅវិញទៅមក! ថាមិនដឹងជាសមត្ថកិច្ចណាទទួលខុសត្រូវ ហើយរឿងអីបានជាពេលកន្លងទៅនេះមិនមានការអនុញាតជូនដំណឹងច្បាស់លាស់ ដែលធ្វើឲ្យរោងចក្រមួយចំនួនមានការប្រព្រឹត្តខុសឆ្គងដោយបំពានទៀត មានឮថារោងចក្រខ្លះកាត់ប្រាក់បំណាច់ថ្ងៃរហូតដល់៣០ដុល្លារ ជាទឹកប្រាក់ដ៏ធំធេងបែបនេះ»

ប្រភព៖VOD

https://goo.gl/FGAkEi

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា