មន្រ្តីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ ស្នើសុំចេញទៅព្យាបាលជំងឺនៅក្រៅពន្ធនាគារ បន្ទាប់ពីដួលនៅក្នុងបន្ទាប់ទឹកកាលពីពេលថ្មីៗ។នេះជាការលើកឡើងរបស់ប្អូនប្រុស លោក នី សុខា មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ដែលបានទៅជួបសួរសុខទុក្ខ បងប្រុសរបស់លោកដែលដួលសន្លប់ក្នុងបន្ទប់ទឹក នៅពន្ធនាគារ កាលពីថ្ងៃអាទិត្យ។លោក នី លីហេង ប្អូនប្រុស លោក នី សុខា ឲ្យដឹងថា គិតត្រឹមថ្ងៃនេះ បងប្រុសរបស់លោកនៅមិនទាន់ធូរស្បើយនៅឡើយ ហើយស្នើតុលាការអនុញ្ញាតឲ្យ លោក នី សុខា ចេញទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ ដោយថា គ្រួរពេទ្យប្រចាំពន្ធនាគារមិនមានសមត្ថភាពគ្រប់គ្រាន់។លោកបន្តថា នៅថ្ងៃទី១៩ មិថុនា គ្រូពេទ្យរបស់អង្គការលីកាដូបានទៅពន្ធនាគារ ដើម្បីចូលទៅពិនិត្យអាការៈលោក នី សុខា ប៉ុន្តែមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យចូលនោះទេ។
ប្រភព៖VOD