ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានប្រែក្លាយសម័យប្រជុំសភាសាមញ្ញមួយកាលពីម្សិលមិញ ទៅជាការពិភាក្សាដេញដោលយ៉ាងក្ដៅគគុកលើបញ្ហាអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដោយលោក ហេង សំរិន ប្រធានរដ្ឋសភាអះអាងថា រដ្ឋធម្មនុញ្ញការពារតែអ្នកគោរពច្បាប់ប៉ុណ្ណោះ។របៀបវារៈផ្លូវការសម្រាប់សម័យប្រជុំសភាកាលពីម្សិលមិញ គឺការពិភាក្សាអំពីសេចក្តីព្រាងច្បាប់មួយទាក់ទិនព្រឹទ្ធសភា ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោក សុន ឆ័យ និងលោក ងឹម ញេង បែរជាទាមទារឱ្យរដ្ឋសភាការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលរដ្ឋធម្មនុញ្ញផ្ដល់ការការពារពីការផ្ដន្ទាទោស លុះត្រាតែសភាបោះឆ្នោតដោយសំឡេងពីរភាគបីដើម្បីដកអភ័យឯកសិទ្ធិពីតំណាងរាស្ត្រទាំងនោះ។លោក សុន ឆ័យ បានលើកឡើងជាពិសេសនូវករណីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលសុទ្ធតែត្រូវបានដាក់ពន្ធនាគារកាលពីឆ្នាំមុនទាក់ទិនសារបង្ហោះតាមហ្វេសប៊ុករិះគន់រដ្ឋាភិបាលថាប្រើសន្ធិសញ្ញាព្រំដែនក្លែងក្លាយរវាងប្រទេសកម្ពុជា និងវៀតណាម។
ប្រភព៖ខេមបូឌា ដេលី