ត្រឡប់ក្រោយ

បក្សប្រឆាំងគ្រោងកោះហៅ លោក ស៊ុយ សែម បំភ្លឺពីគម្រោងអគ្គិសនីនៅព្រះសីហនុ

 

គណៈកម្មការទី២នៃរដ្ឋសភា គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ឲ្យឆ្លើយបំភ្លឺពាក់ព័ន្ធ​គម្រោងវិនិយោគអគ្គិសនីនៅខេត្តព្រះសីហនុ ដោយថា គម្រោងវិនិយោគនោះមានភាពមិនប្រក្រតីច្រើន។​អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មានក្រោយប្រជុំសភា នៅថ្ងៃនេះថា គណៈកម្មការទី២នឹងដាក់លិខិតកោះហៅ លោក ស៊ុយ សែម ឲ្យមកផ្តល់ព័ត៌មានជាក់លាក់ជុំវិញគម្រោងវិនិយោគផលិត អគ្គិសនីដុតធ្យូងថ្មក្នុងខេត្តព្រះសីហនុ ដោយថា គម្រោងនោះមិនមានការដេញថ្លៃត្រឹមត្រូវ និង មានតម្លៃខ្ពស់ថែមទៀត។លោកបន្ថែមថា កន្លងមករដ្ឋសភាទទួលបានសំណើរ សុំឲ្យផ្តល់សច្ចាប័នដល់ក្រុមហ៊ុនចំនួន ពីរដែលរកស៊ីផលិតអគ្គិសនីដោយដុតធ្យូងថ្ម ដើម្បីធ្វើការផលិតអគ្គិសនីបន្ថែមក្នុងរាជធានីភ្នំពេញ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែម បែរជាផ្តល់សិទ្ធិវិនិយោគទៅឲ្យក្រុមហ៊ុនមួយផ្សេង ទៀតនៅខេត្តព្រះសីហនុដោយមិនមានការដេញថ្លៃឡើយ។

ប្រភព៖VOD

https://goo.gl/bo7Fr2

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា