មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ស្ថាប័នបោះឆ្នោតជាតិបានដោះស្រាយបណ្ដឹងទាំង៦៤ដែលប្ដឹងដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ កាលពីពេលថ្មីៗ កន្លងមកនេះរួចរាល់អស់ហើយ ដោយបើកផ្លូវសម្រាប់ការប្រកាសលទ្ធផលផ្លូវការនៅថ្ងៃអាទិត្យនេះ។លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងរបស់ គ.ជ.ប បានមានប្រសាសន៍ថា ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយវិញ ដែលបានដំណើរការហើយខណៈដែលការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅខែកញ្ញា។លោក ខន កែវមនោ បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័ននេះបានដោះស្រាយបណ្ដឹងទាំងអស់ពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ ដែលក្នុងនោះបណ្ដឹង៤៣ត្រូវបានច្រានចោល។
ប្រភព៖ខេមបូឌា ដេលី