ត្រឡប់ក្រោយ

នាយករដ្ឋមន្ត្រី នឹងមិនអនុញ្ញាត ឲ្យរដ្ឋមន្ត្រីចូលបំភ្លឺ តាមការអញ្ជើញ របស់សមាជិកសភា មិនចូលធ្វើការ

 

បន្ទាប់ពីសមាជិកសភា គណបក្សប្រឆាំង មានគម្រោងកោះហៅ រដ្ឋមន្ត្រីមួយចំនួន ចូលទៅបំភ្លឺ នៅក្នុង រដ្ឋសភានៅពេលខាងមុខ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  នឹង មិនអនុញ្ញាត ឲ្យរដ្ឋមន្ត្រីទៅបំភ្លឺ តាមកោះហៅ របស់សមាជិកសភា ដែលមិនចូលធ្វើការ ក្នុងរដ្ឋសភានោះទេ។ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ថា ការអញ្ជើញរដ្ឋមន្ត្រីមកឆ្លើយបំភ្លឺ   ដោយគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា  រាជ រដ្ឋាភិបាល មិនបានហាមឃាត់ មិនឲ្យរដ្ឋមន្ត្រីចូលឆ្លើយបំភ្លឺបញ្ហាផ្សេងៗ ចំពោះមុខរដ្ឋសភា និងចំពោះ មុខគណៈកម្មការនានា របស់រដ្ឋសភាទ្បើយ ។ ក៏ប៉ុន្តែ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអនុញ្ញាត ឲ្យរដ្ឋមន្ត្រីទៅឆ្លើយទេ បើក្រុមសមាជិករដ្ឋសភាបក្សប្រឆាំងធ្វើពហិកាមិនចូលធ្វើការ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/gTKuE5

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា