ក្រោយសវនាការ ពេញមួយព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនឹងសម្រេចថា ដោះលែងឬមិនដោះលែងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ នៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ ។មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ថ្លែងថា រឿងក្ដីលោក គឹម សុខ ត្រូវបានបិទការស៊ើបសួរហើយ រួចបញ្ជូនទៅបើកសវនាការជំនុំជម្រះតាមនីតិវិធី ។លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារព្រៃស ហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយ អាណត្តិរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។
ប្រភព៖សារព័ត៌មានដើមអម្ពិល