លោក ថនលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ បានកោតសរសើរ និងអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីឡាវបែបនេះក្នុងឱកាសលោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលជួបសវនាការជាមួយលោក នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នាការិយាល័យរដ្ឋាភិបាល នារដ្ឋធានីវៀងច័ន្ទ។នៅក្នុងឱកាសនោះទំាងលោកប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តីឡាវ មានសេចក្តីសប្បាយរីករាយបំផុត ដោយសង្កេតឃើញថា ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសកម្ពុជា ឡាវ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
ប្រភព៖សារព័ត៌មានដើមអម្ពិល