ត្រឡប់ក្រោយ

CPP៖ គ្មានការផ្ទេរអំណាច ឲ្យគណបក្សប្រឆាំង នៅឆ្នាំ២០១៨ទេ

 

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា គ្មានការផ្ទេរអំណាច ទៅឲ្យគណបក្សប្រឆាំង នៅក្នុងឆ្នាំ២០១៨ខាងមុខនោះទេ ទោះបីមានលើកឡើង សម្រាប់ការបោះឆ្នោតជ្រើសរើស អ្នកតំណាងរាស្ត្រនៅឆ្នាំ២០១៨ថា  នឹងមានការផ្ទេរអំណាចយ៉ាងណាក្តី  ។ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា  បានឲ្យដឹងនៅថ្ងៃទី២២ មិថុនា ថាគ្មានការផ្ទេរអំណាច ទៅឲ្យបក្សប្រឆំាងនោះទេ ដោយសារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច  ជាង៣ទសវត្សរ៍មកហើយ នៅតែមានសក្តានុពលនៃប្រជាប្រិយភាព ត្រូវបានប្រជាជនបន្តគាំទ្រ អាស្រ័យដោយគណបក្ស មានគុណសម្បត្តិ និងស្នាដៃជាច្រើន ក្នុងការកសាងសមិទ្ធផល ជាច្រើនរាប់មិនអស់ ។ លោកបញ្ជាក់ថា “ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជាជននោះ គណបក្សនេះនៅតែបន្ត ឈ្នះឆ្នោតទៀតនាការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៦ នៅឆ្នាំ២០១៨ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/zgzUhv

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា