ត្រឡប់ក្រោយ

លោក កឹម សុខា ៖ សន្ដិភាពពិតប្រាកដ ត្រូវតែស្ងប់ចិត្ត មិនគំរាមកំហែង

 

ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូប ចង់បានសន្ដិភាពពិតប្រាកដ ដែលទាមទារឲ្យមានការស្ងប់ចិត្ត ដោយបំបាត់ការភ័យខ្លាច និងជៀសវាងការគំរាមកំហែង។

ក្នុងវេទិកាថ្លែងអំណរគុណម្ចាស់ឆ្នោត នៅស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោក កឹម សុខា ថា “អ្វីដែលជាសន្ដិភាព អ្នកណាក៏ចង់បានសន្ដិភាពដែរ។ អ្វីដែលហៅថា សន្ដិភាពពិតប្រាកដនោះ មិនមែនតែខាងក្រៅនោះទេ សន្ដិភាពដ៏សំខាន់ជាងគេ គឺការស្ងប់ចិត្ត បំបាត់នូវការភ័យខ្លាច ត្រូវជៀសវៀងនូវការគំរាមកំហែង ដ៏ភិតភ័យ បើក្ដៅក្រហាយ មិនមែនហៅថា សន្ដិភាពពិតប្រាកដនោះឡើយ ”។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/h8bb1g

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា