ជាថ្មីម្តងទៀតគណបក្សប្រឆាំងនឹងស្នើឱ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខដល់ពលករចំណាកស្រុកប្រមាណ១លាននាក់តាមរយៈការបង្កើនចំនួនការិយាល័យចុះឈ្មោះនៅក្បែរព្រំដែនថៃ។គណបក្សសង្គ្រោះជាតិក៏នឹងស្នើឱ្យពន្យាររយៈពេលចុះឈ្មោះឱ្យពេញបីខែផងដែរ ជាសំណើមួយក្នុងចំណោមសំណើមួយចំនួនដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានច្រានចោលភ្លាមៗ ឬបានលើកឡើងថា វាឆាប់ពេកមិនអាចនិយាយបានទេ។លោកស្រី មូរ សុខហួរ អនុប្រធានគណ បក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សក៏ចង់ឱ្យ គ.ជ.បពិនិត្យសេចក្តីសម្រេចពីមុនឡើងវិញដែលតម្រូវឱ្យអ្នកបោះឆ្នោតចុះឈ្មោះក្នុងស្រុកកំណើតរបស់ខ្លួន ជាខដែលបានដាក់បន្ទុុកលើពលករចំណាកស្រុកដែលមកពីប្រទេសថៃ។លោកស្រីបានថ្លែងថា ការចុះឈ្មោះនៅតាមព្រំដែន “យ៉ាងហោចណាស់នឹងជួយដល់ពួកគាត់ចំណេញពេលវេលានិងការចំណាយផងដែរ”។
ប្រភព៖ខេមបូឌា ដេលី