ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តី ណែនាំឲ្យនិស្សិតខ្មែរ សិក្សានៅវៀតណាម មិនត្រូវយកបរទេសណា ជាសត្រូវនោះទេ

 

លោកហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម ទិវាចងចាំដំណើរឆ្ពោះទៅការ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅលើទឹកដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានជួបសំណេះសំណាល ជាមួយនិស្សិតចំនួន១០៣រូបដែលកំពុងសិក្សាក្នុងខេត្តប៊ិនយឿង ប្រទេសវៀតណាមព្រមទាំងបានណែនាំឲ្យនិស្សិតទាំងអស់ប្រឹងប្រែងរៀនភាសាបរទេសបន្ថែមជាពិសេសភាសាចិន-អង់គ្លេសនិងមិនត្រូវចាត់ទុកប្រទេសជិតខាងជាសត្រូវនោះទេ។យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកបានឲ្យដឹងថា"លោក បានជំរុញនិង លើកទឹកចិត្តដល់និស្សិតកម្ពុជាទាំងអស់ ត្រូវចូលរួមបង្កើតឲ្យមានការតភ្ជាប់រវាងយុវជននិងយុវជន ប្រជាជននិង ប្រជាជន ពោលគឺយើងមិនអាចធ្វើជាសត្រូវជាមួយនិងប្រទេសជិតខាងនោះទេ"។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/2VduKS

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា