ត្រឡប់ក្រោយ

លោក​កឹម សុខា បញ្ជាក់ជាថ្មីថា នៅពេល CNRP ឈ្នះឆ្នោតដឹកនាំប្រទេស នឹងគ្មានសង្រ្គាម កើតឡើងនោះទេ

 

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែងបញ្ជាក់ជាថ្មីម្ដងទៀតថា នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ដឹកនាំប្រទេសនាឆ្នាំ២០១៨ខាងមុខ នឹងគ្មានសង្រ្គាម រវាងខ្មែរនិងខ្មែរកើតឡើងនោះ ព្រមទាំងស្នើឲ្យគ្រប់ភាគី គណបក្សនយោបាយ និងអ្នកនយោបាយទាំងអស់ ប្រកួតប្រជែងគ្នា ដោយឈរលើគោលនយោបាយរៀងៗខ្លួន មិនមែនប្រើកម្លាំងបាយនោះទេ។ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងពិធីជួបសំណាល ជាមួយបេក្ខជនមេឃុំ-ចៅសង្កាត់ ជាប់ឆ្នោត នាស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២២ ខែមិថុនានេះថា "អ្វីដែលបងប្អូនជនរួមជាតិទន្ទឹងរង់ចាំ គឺឆ្នាំ២០១៨នេះ ខ្ញុំសូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ឡើងដឹកនាំប្រទេស ពេលនោះគ្មានទេសង្រ្គាមបងប្អូន គ្មានការបង្ហូរឈាម រវាងខ្មែរនិងខ្មែរជាដាច់ខាត។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/DXGKEP

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា