ត្រឡប់ក្រោយ

តុលាការកំពូលច្រានចោលបណ្តឹង មេធាវីការពារក្តី លោក គឹម សុខ ប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន

 

 លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ សម្រេចច្រានចោលបណ្តឹង របស់មេធាវីការពារក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន ពោលគឺ តុលាការបន្តឃុំខ្លួនលោក គឹម សុខ ក្នុងពន្ធនាគារដដែល។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ថ្លែងថា រឿងក្ដីលោក គឹម សុខ ត្រូវបានបិទការស៊ើបសួរហើយ រួចបញ្ជូនទៅបើកសវនាការ ជំនុំជម្រះតាមនីតិវិធី។ 
លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារព្រៃស ហើយកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ​តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលហ៊ានចោទ គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/TZpn7T

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា