ត្រឡប់ក្រោយ

លោក កឹម សុខា ៖ មិនត្រូវយកតួនាទី សាលាឃុំ-សង្កាត់ មកធ្វើកិច្ចការ ឲ្យបក្សដូចគេនោះទេ

 

លោក កឹម សុខា បានថ្លែងថា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) មេឃុំឬចៅសង្កាត់ របស់ គណបក្ស មិនត្រូវយកតួនាទី សាលាឃុំ-សង្កាត់ មកធ្វើកិច្ចការឲ្យគណបក្ស ដូចគេនោះទេ។

ថ្លែងក្នុងវេទិកាជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត ខេត្តកំពត-កែប នៅទីស្នាក់ការ គណបក្ស ខេត្តកំពត ព្រឹកថ្ងៃ ២៣ ខែមិថុនា ឆ្នាំ២០១៧ថា “ទោះបីជាកិច្ចការមានច្រើន តែរឿងសំខាន់ បម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ”។លោកថា  អស់លោក លោកស្រី ក៏មានកិច្ចការក្នុងនាមគណបក្សសង្គ្រោះជាតិផងដែរ។ ក៏ប៉ុន្ដែកិច្ចការ គណបក្ស និងតួនាទីជាមេឃុំ-ចៅសង្កាត់ ជាក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបែងចែកគ្នាឲ្យដាច់ មិនត្រូវយកតួនាទី សាលាឃុំ-សង្កាត់ មកធ្វើកិច្ចការឲ្យគណបក្ស ដូចគេនោះទេ។មេបក្សប្រឆាំងបន្តថា ត្រូវយកសាលាឃុំ-សង្កាត់ តួនាទី ឬ ម៉ោងការងាររបស់រដ្ឋ មកធ្វើកិច្ចការ បម្រើជាតិ បម្រើប្រជាពលរដ្ឋខ្មែរ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/pymmCJ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា