លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងថា ខណៈការប្រកាសលទ្ធផលបោះឆ្នោត ផ្លូវការកាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៧ ហើយគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់លទ្ធផលនោះទេ ប៉ុន្តែបែរជាគណបក្សនយោបាយមួយ និងអង្គការសង្គមស៊ីវិលមួយ ដែលហៅថា បន្ទប់ស្ថានការណ៍ នៃការបោះឆ្នោត ថាមិនត្រឹមត្រូវ សេរី និងយុត្តិធម៌ទៅវិញ ដូច្នេះទាល់តែឲ្យបក្សនយោបាយ និងអង្គការនោះចូល ក្នុងផ្ទះនាយករដ្ឋមន្រ្តី ហើយសម្លាប់នាយករដ្ឋមន្រ្តី ទើបហៅថា សេរីឬ ?ក្នុងឱកាសអញ្ជើញ ប្រគល់វិញ្ញាបនបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧សម្តេចបានថ្លែងថា លទ្ធផលបោះឆ្នោត ទទួលយកបានទាំងអស់ ប៉ុន្តែមានបក្សនយោបាយមួយ និងអង្គការពាក់ព័ន្ធធ្វើការបោះឆ្នោតថា មិនទាន់សេរី យុត្តិធម៌ និងត្រឹមត្រូវ ដោយសារមានមន្រ្តីសិទ្ធិជាប់ពន្ធនាគារ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល