ត្រឡប់ក្រោយ

សមត្ថកិច្ចដាក់កម្លាំង នៅមុខវត្តចាស់ មិនឲ្យពលរដ្ឋហែញត្តិ ទៅរដ្ឋសភា រឿងទឹកដីកម្ពុជាក្រោម

 

កងកម្លាំងសមត្ថកិច្ចជាច្រើននាក់ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ បានដាក់ពង្រាយ​នៅខាងមុខវត្តចាស់ ត្រើយម្ខាង ដើម្បីរារាំង មិនឲ្យសហគមន៍ខ្មែរ ក្រោម និងពលរដ្ឋ ហែរក្បួនយកញត្តិ​ទៅដាក់រដ្ឋសភា រឿងទឹកដីកម្ពុជាក្រោម ។

សូមបញ្ជាក់ថា ទោះបីជាមានការ រារាំងពីកម្លាំងសមត្ថកិច្ច យ៉ាងណាក៏ដោយ ក៏នូវតែមានការបើកផ្លូវឲ្យ រថយន្ត ៣គ្រឿង ដែលដឹកនាំដោយលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម អាចធ្វើដំណើរ ទៅដាក់ញត្ដិនៅរដ្ឋសភា ។

សូមរំលឹកថា សហគមន៍ខ្មែរកម្ពុជាក្រោម តែងតែប្រារព្ធពិធីរំឭកខួប នៃការបាត់បង់ ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា ជារៀងរាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំ២០១៧នេះ សហគមន៍ខ្មែរកម្ពុជាក្រោម សម្រេចលើកពេល និងយក​ថ្ងៃទី២៤ មិថុនា ជំនួសវិញ ដោយសារតែនៅថ្ងៃទី៤ មិថុនា កម្ពុជាបានរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/NkRhgJ

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា