ត្រឡប់ក្រោយ

មេ​ធាវី​ ​សុ​ខ ​​សំអឿ​ន ​៖​ កា​រ​ចាប់​​ផ្សឹក​ព្រះស​ង្ឃទាំ​ង​ដែ​រ​ខ្លួន​​គ្មា​ន​សិ​ទ្ធិ​ គឺ​ជា​កា​រ​មើ​ល​ងា​យ​ដ​​​ល់​​​​សា​សនា​ ​និ​​ង​ជា​តិ​សាស​ន៍​ខ្មែរ​ទាំ​ងមូ​ល​ ​​​

 

លោក មេធាវី សុខ សំអឿន បានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់លោកឱ្យដឹងថា ការចាប់ផ្សឹកព្រះសង្ឃ ទាំងដែរអ្នក
ចាប់ផ្សឹក នោះគ្មានសិទ្ធិ គឺជាការមើលងាយដល់សាសនា និងជាតិរបស់ខ្លួនយ៉ាងខ្លាំង ។លោកលើកឡើងបែបចោទជាសំនួរសួរថា ហេតុអ្វីបានជាមុននឹងដាក់ទោសព្រះសង្ឃ គេត្រូវផ្សឹកជាមុនសិន? ព្រោះចីវរ
គឺតំណាងសាសនា ពេលព្រះសង្ឃគ្រងចីវរហើយនោះ ដូចជាទាហាននៅមានស័ក្តិលើស្មាអ៊ីចឹង គឺហាក់ដូចជាមានអភ័យ
ឯកសិទ្ធិអ៊ីចឹង ហើយអ្នកដែលដោះស្បង់ ឬ ចីវរ បាន យើងជាគ្រហស្ថ មិនអាចធ្វើទៅបានទេ គឺលុះត្រាតែជាព្រះសង្ឃ 
ដែលមានឋានៈខ្ពស់ជាងសង្ឃដែលធ្វើខុស។លោកមេធាវី សុខ សំអឿន ឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២៣
មិថុនា កន្ល ងទៅថ្មីៗនេះ ក្រោយមានហេតុការណ៍ចាប់ផ្សឹកព្រះសង្ឃមួយអង្គដែលជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គ មប្រចាំខេត្តបាត់ដំបង ដោយសារការបង្ហោះកាំភ្លើងជ័រលើហ្វេសប៊ុក ។

ប្រភព៖​VIM

https://goo.gl/BLGhXc

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា