ត្រឡប់ក្រោយ

លោក សុខ ឥសាន ៖ បក្សប្រឆាំង ទាល់តែCPP ចាញ់ទើបហៅការ បោះឆ្នោត ត្រឹមត្រូវ និងយុត្តិធម៌

 

លោក សុខ ឥសាន អ្នកនំាពាក្យ គណបក្ស ប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រឆំាង ចង់ឲ្យ គណបក្សកាន់ អំណាចចាញ់ ទើបខ្លួនទទួលស្គាល់ត្រឹមត្រូវ សេរី និងយុត្តិធម៌។លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ថា ក្រុមគណបក្សប្រឆាំង នៅតែលើក ឡើងការបោះឆ្នោត មិនត្រឹមត្រូវ និងមិនអយុត្តិធម៌ ជាលេសមួយ ដើម្បីចង់ឲ្យបក្សកាន់អំណាច ចាញ់ទើប ខ្លួនថាត្រឹមត្រូវ និងយុត្តិធម៌។លោកបន្តថា បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បានបញ្ចប់ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ព្រម ទាំងមហាជន ប្រជាជនទូទៅ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន យុត្តិធម៌  គ្មានអំពើហិង្សា មានរបៀបរៀបរយ  មានលក្ខណៈល្អប្រសើរអាចទទួកយកបាន ។ បណ្តាស្ថាន ទូតប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរនៃដំណើរកាបោះឆ្នោត ថាមានលក្ខណៈសន្តិភាព សន្តិសុខ សុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌ ហើយសំណូមពរឲ្យគណបក្សនយោបាយ ប្រកួតប្រជែង ទទួលយកលទ្ធផល បោះឆ្នោត។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/sBXMFW

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា