ត្រឡប់ក្រោយ

លោកសុខ ឥសាន្ត៖ សេដ្ឋកិច្ចកម្ពុជានៅទ្រឹងឬធ្លាក់ចុះ ដោយសារការញុះញង់ពីបក្សប្រឆាំង

 

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា  សេដ្ឋកិច្ចកម្ពុជា នៅទ្រឹងឬធ្លាក់ចុះ ដោយសារការញុះញង់ និងការធ្វើវិឃាំងសនា ពីបក្សប្រឆាំង ។
 
លោកបន្ថែមយ៉ាងដូច្នេះថា " បញ្ហាសំខាន់ទៅលើសកម្មភាព ក៏ដូចអំពើញុះញង់ របស់គណបក្សប្រឆាំងមានសកម្មភាព និងមានចលនាអំពើញុះញង់ នោះធ្វើឲ្យសភាពការណ៍ នៅកម្ពុជាអាប់អួរ ចឹងហើយអចនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ច ឬជំនួយផ្សេងៗ ដូចជាវិនិយោគទុនអីផ្សេងនឹង វានៅធ្លាក់ចុះហើយ ហើយគេនឹងរង់ចាំ ឲ្យស្ថេរភាពល្អឡើងវិញសិន។ ចឹងវាអាស្រ័យលើ សកម្មភាពញុះញង់ ក៏ដូចជាវិឃាំងសនា របស់បក្សប្រឆាំង តែប៉ុណ្ពោះបាទ" ៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/CALtMU

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា