លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងរំលឹកទៅដល់មន្រ្តីឲ្យបញ្ចប់នូវវប្បធម៌ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ និងកូនស័ក្តិ៥។ បើតាមលោក វប្បធម៌នេះ ជាវប្បធម៌ដែលប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមខ្លាំង ហើយសម្តេចក៏ជាអ្នកស្អប់បំផុតផងដែរ។សារក្រើនរំលឹករបស់លោក ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រោះតែហេតុនេះទើបពេលសម្តេចដឹកនាំប្រទេស កូនចៅរបស់សម្តេច ត្រូវតែជាកូនល្អ ចៅល្អ ដើម្បីចៀសបញ្ហាទាំងអស់នេះ។លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ និងកូនស័ក្តិ៥ គឺខ្មែរស្អប់ណាស់ ប្រយ័ត្នអាកន្លែងហ្នឹង ខ្ញុំខ្លួនឯង គឺជាអ្នកដែលស្អប់ជាទីបំផុតអាហ្នឹង ចឹងបានជាពេលខ្ញុំមានលទ្ធភាពគ្រប់គ្រងប្រទេស កូនរបស់ខ្ញុំ ចៅរបស់ខ្ញុំ ត្រូវតែជាមនុស្សល្អ មិនអាចប្រើប្រាស់ឥទ្ធិពលរបស់ឪពុកម្តាយ ទៅប៉ះពាល់ទៅគំរាមគំហែងអ្នកដទៃទេ ត្រូវចាំចំណុចនេះឲ្យបាន»។
ប្រភព៖Fresh news