ត្រឡប់ក្រោយ

​ស្រីមុំ​៖ មេធាវី សុំ​ឲ្យ​តុលាការ សម្រេច​ឲ្យ​បាន​លឿន​ថា ត្រូវ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ឬក៏​បញ្ចូនទៅ​ជម្រះ​

 

ការ​ស៊ើ​សួ​រលើ​សំណុំរឿង​មន្ត្រី​អាដហុក​ទាំង​បួនរូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  មួយរូប ដែល​កំពុង​ជាប់ឃុំ ដោយសារ​រឿងស្រី​មុំ​តាំងពី​ឆ្នាំ​២0១៦​មក​នោះ ត្រូវបាន​បិទ​បញ្ចប់​ហើយ​។ នេះ​បើតាម​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​ទំនាក់ទំនង Telegram​។លោក លី សុ​ផា​ណា បញ្ជាក់ថា ចៅក្រម​ស៊ើ​សួរ បាន​ទម្លាក់​សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ទៅ​ឲ្យ​ព្រះរាជអាជ្ញា​ហើយ ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​។ ក្រុម​មេធា​មេ​វី ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ក៏បាន​ទទួលដំណឹង​នេះដែរ​។ ប៉ុន្តែ​ក្រុម​មេធាវី​ទាំងនោះ មិនទាន់​ដឹង​នៅឡើយ​ទេ ថា​ព្រះរាជអាជ្ញា នឹង​សម្រេច​យ៉ាងណា ចំពោះ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​នេះ​។ 

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/M2wvdR

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា