ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលជាផ្លូវការជុំវិញការបោះឆ្នោតឃុំ-សង្កាត់ នោះ គណបក្សនយោបាយនីមួយៗ បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ វាយតម្លៃពីដំណើការបោះឆ្នោតនេះ។បន្ទាប់មកនេះគណបក្សសង្គ្រោះជាតិ បានចាត់ទុកដំណើរការបោះឆ្នោតមានភាពប្រសើរឡើងជាងមុន តែនៅមានហេតុការណ៍សំខាន់ៗមួយចំនួនទៀត ដែលបានធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោត។ អ្វីដែលគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាបញ្ហាដែលបង្កឲ្យមានបរិយាកាសមិនល្អសម្រាប់ការបោះឆ្នោតនោះ គឺការហាមមេដឹកនាំគណបក្សខ្លួនចូលស្រុកវិញ, ការឃុំខ្លួន និងបំភិតបំភ័យអ្នកនយោបាយ ប្រជាពលរដ្ឋ ជាដើម មុនការបោះឆ្នោត។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៦ មិថុនានេះ គណបក្សសង្គ្រោះជាតិ បានកត់សម្គាល់ឃើញថា អំឡុងពេលរាប់សន្លឹកឆ្នោត មានភាពមិនប្រក្រតីមួយចំនួន ដោយនៅតាមការិយាល័យខ្លះ មានបិទទ្វាបង្អួតបន្ទប់ និងហាមមិនឲ្យភ្នាក់ងារអង្កេតការណ៍ការបោះឆ្នោត និងពលរដ្ឋចូលតាមដានការរាប់សន្លឹកទៀតផង។
ប្រភព៖ប្រភព៖សារព័ត៌មានថ្មីៗ