លោកស្រី គុណ លំអង ត្រូវបានគណបក្សសមរង្ស៊ី ស្នើដាក់ជាបេក្ខភាពសមាជិកព្រឹទ្ធ ដើម្បីជំនួសតំណែង លោក ហុង សុខហួរ ជាប្តីរបស់លោកស្រី ដែលបានលាលែងពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានប្រាប់ នៅព្រឹកនេះ។
លោក ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមថា ការប្រកាសទទួលស្គាល់ភាពជាសមាជិកព្រឹទ្ធសភារបស់ លោកស្រី គុណ លំអង នឹងធ្វើឡើងនៅក្នុងសម័យប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ប៉ុន្តែទោះជាយ៉ាងណាតំណែងរបស់លោកស្រី ត្រូវពឹងផ្អែកលើសំឡេងគាំទ្រ៥០បូក១ នៅក្នុងព្រឹទ្ធសភា។
ប្រភព៖អង្គភាពព័ត៌មាន Fresh News