នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សមាគមទូរទស្សន៍កម្ពុជា ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបការលើកឡើងជុំវិញការចេញ សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ លើករណីជួលម៉ោងផ្សាយយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧, ដោយសមាគមទូរទស្សន៍កម្ពុជា បានអះអាងថា ស្ថានីយ៍ទូរទស្សន៍ឯកជន គឺមិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយទេ។ ស្ថានីយ៍ទូរទស្សន៍ឯកជននានា មានសិទ្ធិពេញលេញដោយឯករាជ្យ ក្នុងការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ដែលមានលទ្ធភាពជួលម៉ោងផ្សាយ។
ប្រភព៖ប្រភព៖អង្គភាពព័ត៌មាន Fresh News