ត្រឡប់ក្រោយ

មេសហជីព​ ៖ កម្មករមិនទាន់ យល់ពីច្បាប់ ទើបគ្នានំាទៅចុះឈ្មោះ នៅស្រុកកំណើតច្រើន

 

លោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា បានអះអាថា បច្ចុប្បន្ន កម្មករភាគច្រើន មិនទាន់យល់ដឹង ច្បាស់លាស់ពីច្បាប់ ស្តីពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដែលគណបក្ស នយោបាយ នៅក្នុងរដ្ឋសភាធ្វើវិសោធនកម្មកន្លងមក ទើបកម្មករនំាគ្នាទៅចុះឈ្មោះ នៅស្រុកកំណើត។ ការលើកឡើងរបស់មេសហជីពនេះ ខណៈអ្នកតំណាងរាស្ត្រ គណបក្សប្រឆំាង គ្រោងដាក់លិខិតទៅរដ្ឋសភា ដើម្បីកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ទៅសួរនំាពីករណី មិនចេញសេចក្តីប្រកាស ឲ្យកម្មករឈប់សម្រាក នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក។លោក សោម អូន បានឲ្យដឹងនៅថ្ងៃទី២៧  ខែមិថុនា ឆ្នាំ២០១៧ថា ក្រោយបោះឆ្នោត២០១៣  គណបក្ស ប្រឆំាង មិនចូលប្រជុំសភាទេ ប៉ុន្តែក្រោយមកមានភាពត្រូវគ្នា ពួកគាត់បានស្នើសុំកែសម្រួល មាត្រាមួយចំនួន នៃច្បាប់គ.ជ.ប។

ប្រភព៖អង្គភាពព័ត៌មានដើមអម្ពិល

https://goo.gl/ySomUK

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា