ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកស្តីទី នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ប៊ិនឈិន បានឲ្យដឹងថា គណបក្សសង្រ្គោះជាតិ (CNRP) សព្វថ្ងៃ បានលួចយកឈ្មោះកាសែត របស់ក្រុមលោក មកដាក់ឈ្មោះបក្ស។លោក ប៊ិន ឈិន បានថ្លែង ក្នុងពិធីបើកសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលតម្កល់ ឯកសារច្បាប់ ពាក់ព័ន្ធ នឹងអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ថា លោកក៏ជាអតីតអ្នកកាសែតមួយរូប ផងដែរ។ កាសែតនោះ មានឈ្មោះថា ការសែតសង្រ្គាះជាតិ ប៉ុន្តែបច្ចុប្បន្ន គណបក្សប្រឆាំង បានលួចយកឈ្មោះកាសែតរបស់លោក យកមកដាក់ទៅវិញ។លោកបន្តថា “តែបក្សប្រឆាំង លួចយកឈ្មោះទៅដាក់ តែកាសែតពួកខ្ញុំ។ កាសែតនេះ ឈ្មោះទី១ គឺស្រោចស្រង់ជាតិ ជាភាសាចិន មកភាសាខ្មែរ ដាក់ថាជួយជាតិ។
ប្រភព៖សារព័ត៌មានដើមអម្ពិល