ត្រឡប់ក្រោយ

តុលាការមិនទាន់ អើពើលើបណ្ដឹង លោក ពេជ្រ ស្រស់ប្តឹងលោក កឹម សុខា

 

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ដែលជាបក្សមិនទទួល បានអាសនៈក្នុង ឃុំ-សង្កាត់ ក្នុងការបោះឆ្នោត ឃុំ-សង្កាត់កន្លងមក ដែលបានប្តឹងលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ រហូតមកដល់ពេលនេះ តុលាការមិនទាន់មានវិធានការនិងចាត់ការនៅឡើយទេ។ពាក្យបណ្តឹងរបស់មេបក្សយុវជន ប្តឹងលោក កឹម សុខា ទាក់ទិននឹងសារនយោបាយ ញុះញង់ ប្រជាពលរដ្ឋឲ្យរើសអើងបក្សនយោបាយតូចៗ  ក្រោយពីលោក កឹម សុខា បានមានប្រសាសន៍ថា “ ពីថ្ងៃនេះទៅ មានតែបក្សពីរហ្នឹងទេ ដែលប្រកួតប្រជែងគ្នាឈ្នះចាញ់  ទៅតាមគោលនយោបាយ រៀងៗខ្លួន មើលទៅមិនងាយនរណាតាមទាន់ទេ”។

ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/4vNuw2

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា