ជាថ្មីម្តងទៀត លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ជាផ្ទាល់មាត់ឲ្យលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យផ្លូវច្បាប់ដើម្បីចាត់វិធានការលើបន្ទប់ស្ថានការណ៍បោះឆ្នោតដែលជាបណ្តុំអង្គការសង្គមស៊ីវិល។
ក្នុងពិធីរំលឹកខួប៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដែលជួបជុំអ្នកគាំទ្ររាប់ពាន់នាក់នៅកោះពេជ្រ លោក ហ៊ុន សែន បានចោទប្រកាន់បន្ទប់ស្ថានការណ៍ថាជាទីតាំងបញ្ជាឲ្យមាន «បដិវត្តន៍ពណ៌»។ លោកចោទថាសកម្មភាពរបស់បន្ទប់ស្ថានការណ៍ស្ថិតនៅក្រៅសំណាញ់ច្បាប់។
បន្ទប់ស្ថានការណ៍ដែលជាបណ្តុំអង្គការសង្គមស៊ីវិលបានដាក់អ្នកសង្កេតការណ៍ប្រហែលមួយម៉ឺននាក់ ឃ្លាំមើលដំណើការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី៤ខែមិថុនា។
ប្រភព៖VOD