ត្រឡប់ក្រោយ

លោកហ៊ុន​សែន បញ្ជាក់ជាថ្មីថា សង្រ្គាមអាចកើតឡើង តាមរយៈ អណ្ដាតមនុស្ស

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ មិថុនានេះ បានប្រកាស ជាថ្មី ម្ដងទៀតថា សង្រ្គាមអាចកើតមាន នៅកម្ពុជាដោយសារ តែសម្ដីប្រមាថមាក់ងាយ របស់មន្រ្តីគណបក្ស ប្រឆាំង មកលើគណបក្សកាន់អំណាច និងគណបក្សនយោបាយដទៃ ទាំងដែលបក្សខ្លួនមិនទាន់ នឹងឈ្នះឆ្នោតផងនោះ។

លោកនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា"សង្រ្គាមមិនចាំបាត់ តែមានអាវុធទេ សង្រ្គាមវាបានកើតឡើង តារយៈអណ្ដាតរបស់អ្នក​ ដែលមើលងាយមើលថោក គណបក្សប្រជាជនកម្ពុជា យើងមិនដែលមើលងាយ គណបក្សណាមួយទេ មិនថាមានកៅអី ក្នុងរដ្ឋសភា ឬគ្មាននោះទេ ខ្ញុំមិនគិតថា អ្នកមិនទាន់ឈ្នះផង ហ៊ានមើលងាយគណបក្សដទៃ "៕

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/7RfDHL

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា