លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា (CPP) បានស្នើឲ្យសមាជិកសភា គណកូតាគណបក្សប្រជាជកម្ពុជា ពិនិត្យមើលឡើងវិញ ធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដោយមិនឲ្យអ្នកទោស មានសិទ្ធលូកដៃ ចូលកិច្ចការនយោបាយ។សូមរំលឹកថា សេចក្តីស្នើស្តីពី វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយ ដែលមិនអនុញ្ញាត ឲ្យអ្នកមានទោសទណ្ឌ ធ្វើជាមេបក្សនោះបានដាក់ ឲ្យប្រើប្រាស់ក្រោយពី រដ្ឋសភាបាន អនុម័តកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ។លោក បានថ្លែងបញ្ជាក់ថា" ដៃម្ខាងប្រកាស ជោគជ័យរបស់ខ្លួន ដៃម្ខាងទៀតបែរជា វាយប្រហារមកលើ គណបក្សប្រជាជន និងគជប ។តើអ្នកទោសមានសិទ្ធផ្សារភ្ជាប់ខ្លួន ជាមួយគណបក្ស នយោបាយដែរទេ? បើវាមិនគ្រប់គ្រាន់ យើងត្រូវវិសោធនកម្មច្បាប់ គណបក្សនយោបាយបន្តទៀត ។តែឥឡូវអ្នកទោសបានលូកលាន់ ចូលកិច្ចការ គណបក្សនយោបាយ បង្កហិង្សាមិនចេះចប់ "។
ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល