ត្រឡប់ក្រោយ

គ​.​ជ​.​ប​៖ គ្មាន​ការបោះឆ្នោត​ណាមួយ ដែល​រៀបចំ​ល្អឥតខ្ចោះ ១០០​ភាគរយ​នោះទេ​

 

បន្ទាប់ពី​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ បាន​បញ្ចប់ទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចាត់ទុកថា ការបោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន សុខសន្តិភាព និង​មាន​ភាពល្អប្រសើរ​ជាង​មុន​។ ទន្ទឹមនឹងនេះ គជប យល់ឃើញថា គ្មាន​ការបោះឆ្នោត​ណាមួយ ដែល​រៀបចំ​ល្អឥតខ្ចោះ ១០០​ភាគរយ​នោះទេ ទោះបី​ក្នុងប្រទេស​អភិវឌ្ឍ ឬ​អារ្យ​ប្រទេស​ក៏ដោយ​។​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​វាយតម្លៃថា ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន សុខសន្តិភាព និង​មាន​ភាពល្អប្រសើរ​ជាង​ការបោះឆ្នោត​មុនៗ​។ ទោះបីជា គ​.​ជ​.​ប ចាត់ទុក​ការបោះឆ្នោត​នេះ មាន​ភាពរលូន​យ៉ាងណាក៏ដោយ ប៉ុន្តែ​នៅក្រោយ​ថ្ងៃ​ដែល គ​.​ជ​.​ប ប្រកាស​លទ្ធផល​ជា​ផ្លូវការ មានមតិ​មួយចំនួន​វាយតម្លៃ​អវិជ្ជមាន​ពី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។ 
ប្រភព៖ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/ptavHF

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា