ត្រឡប់ក្រោយ

រឿងក្តីលោក គឹម សុខ ពុំទាន់មានលទ្ធផល ដោយតុលាការកំពូលនឹងប្រកាស នៅថ្ងៃទី៥កក្កដា

 

 តាមគម្រោងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ តុលាការកំពូល នឹងសម្រេចដោះលែង ឬមិនដោះលែងលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម  ប៉ុន្តែតុលាការកំពូល បានលើកពេលប្រកាសទៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះវិញ ។

ជាមួយគ្នានេះ តុលាការកំពូល បានបន្តសវនាការរឿង លោកគឹម សុខ មួយករណីទៀត ដែលប្តឹងសុំឲ្យតុលាការកោះអញ្ជើញ លោក គី តិច ជាមេធាវីតំណាង ដោយអាណត្តិរបស់សម្តេចតេជោ មកតទល់គ្នា ហើយក៏តុលាការកំពូល នឹងសម្រេចលើការស្នើនេះ នៅថ្ងៃទី៥ ខែកក្កដា ដូចគ្នា ។មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ថ្លែងថា រឿងក្ដីលោក គឹម សុខ ត្រូវបានបិទការស៊ើបសួរហើយ រួចបញ្ជូនទៅបើកសវនាការ ជំនុំជម្រះតាមនីតិវិធី ។

ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/Y58Wm9

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា