ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ដ្រី៖ បក្សសង្គ្រោះជាតិ មិនទាន់ឈ្នះផង មាក់ងាយបក្សតូចៗ

 

លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា មេបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនទាន់បានឈ្នះឆ្នោតដឹកនាំប្រទេស ប៉ុន្តែហ៊ានមាក់ងាយ គណបក្សតូចៗ ដែលនេះបង្ហាញថា ឯកឧត្តម បានរើសអើងពូជសាសន៍ ។លោកលើកឡើងបែបនេះ បន្ទាប់ពី លោក កឹម សុខា ធ្លាប់មានមានប្រសាសន៍ថា មានតែបក្សពីរទេ (បក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ) ដែលប្រកួតប្រជែងគ្នា ឈ្នះចាញ់ៗ ទៅតាមគោលនយោបាយរៀងៗខ្លួន មើលទៅមិនងាយបក្សណា តាមទាន់នោះទេ ហើយថា ពលរដ្ឋមិនចាំបាច់ទៅបង្ហិនសន្លឹកឆ្នោត លើបក្សតូចៗទាំងអស់នោះទេ ។សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានគណបក្សនយោបាយ១២ បានដាក់បេក្ខភាពឈរឈ្មោះ ធ្វើជាមេឃុំនិងចៅសង្កាត់ ។ចំពោះពាក្យសំដីមេបក្សប្រឆាំងនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បានទៅកាន់សាលដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ពាក្យប្តឹង លោក កឹម សុខា ព្រោះតែលោក បានប្រើប្រាស់សារនយោបាយ នាំឲ្យមានការរើសអើង គណបក្សនយោបាយតូចៗ ។

ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/1SvWg3

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា