បន្ទាប់ពីឮមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិហៅ លោក សម រង្ស៊ី ដែលជាអតីតប្រធាន គណបក្សសង្គ្រោះជាតិ មិនដាច់ពីមាត់ថា ជាប្រធាគណបក្សប្រឆំាងរហូត អ្នកនំាពាក្យគណបក្សកាន់អំណាច បានស្នើឲ្យបក្សប្រឆំាង ប្រាប់ឈ្មោះប្រធានបក្សខ្លួនពិតប្រាកដ។លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្នុងចិត្តលោក យឹម សុវណ្ណ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ មិនដែលទុកលោក កឹម សុខា ជាប្រធានបក្សប្រឆាំងទេ។អ្នកនំាពាក្យបក្សកាន់អំណាច បានឲ្យដឹង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ថា ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់ ថ្ងៃទី ២៧ មិថុនា លោក យឹម សុវណ្ណ តំណាងគណបក្សប្រឆាំង ដ៏មានសក្តានុពលនៅកម្ពុជា បាននិយាយរិះគន់ថា បរិយាកាសនយោបាយ មុនការបោះឆ្នោតមិនយុត្តិធ៌ម និងមិនស្មើភាព ដោយសារបក្សកាន់អំណាច រារាំងប្រធានបក្សប្រឆាំង មិនឲ្យចូលរួមការបោះឆ្នោត ។
ប្រភព៖ប្រភព៖ប្រភព៖សារព័ត៌មានដើមអម្ពិល