ត្រឡប់ក្រោយ

វៀតណាម​ស្នើ​កម្ពុជា​កុំ​ឲ្យ​មាន​អមិត្ត​ប្រើ​ដី​កម្ពុជា​ប្រឆាំង​វៀតណាម​ជា​សិទ្ធិ​របស់​វៀតណាម"

 

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ថា សំណើ​របស់​វៀតណាម ដែល​ស្នើ​កម្ពុជា​កុំ​ឲ្យ​ក្រុម​អមិត្ត ឬ​អ្នក​ទី​បី​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ប្រឆាំង​វៀតណាម នោះ ជា​សិទ្ធិ​របស់​វៀតណាម។ ចំណែក​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​យល់​ថា កម្ពុជា​គួរ​ប្រកាន់​ជំហរ​របស់​ខ្លួន​ឲ្យ​ច្បាស់លាស់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​ភាគី​វៀតណាម ដើម្បី​បញ្ជាក់​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ និង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ទាំង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​នៃ​រដ្ឋសភា សុទ្ធតែ​អះអាង​ថា សំណើ​របស់​វៀតណាម ស្នើ​កម្ពុជា​ការពារ​កុំ​ឲ្យ​ក្រុម​អមិត្ត ឬ​អ្នក​ទី​បី​ប្រើប្រាស់​ទឹក​ដី​កម្ពុជា ប្រឆាំង​វៀតណាម នោះ ជា​សិទ្ធិ​របស់​វៀតណាម។ ប៉ុន្តែ​ពួកគេ​មិនទាន់​បញ្ជាក់​ថា ភាគី​កម្ពុជា នឹង​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​របស់​វៀតណាម នោះ​ឡើយ។លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និយាយ​ថា នេះ​ជា​កិច្ចការ​ទូទៅ​របស់​វៀតណាម ដែល​លើក​ឡើង​ក្នុង​នាម​ប្រទេស​ជិត​ខាង និង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ។ លោក​ថា កម្ពុជា ក៏​តែងតែ​ស្នើ​ទៅ​ភាគី​វៀតណាម ដូច​គ្នា​ទៅ​នឹង​វៀតណាម លើក​ឡើង​ក្នុង​ពេល​នេះ។

ប្រភព៖RFA

https://goo.gl/L9izKE

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា